ទំនុក‌តម្កើង 81:8-13 Khmer Standard Version (KHSV)

8. ប្រជា‌រាស្ត្រ​របស់​យើង​អើយចូរ​ស្ដាប់​សេចក្ដី​ដែល​យើង​រំឭក​ដាស់‌តឿន​អ្នកឱ​អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់​ពាក្យ​យើង

9. កុំ​ឲ្យ​មាន​ព្រះ​ណា​មួយ​ទៀតនៅ​ក្នុង​ចំណោម​អ្នក​ឡើយកុំ​ថ្វាយ‌បង្គំ​ព្រះ​ដទៃ​ឲ្យ​សោះ

10. ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នកយើង​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីបចូរ​បើក​ចិត្ត​ឲ្យ​ទូលាយយើង​នឹង​ឲ្យ​ពរ​អ្នក​យ៉ាង​ពេញ​បរិបូណ៌។

11. ក៏​ប៉ុន្តែ ប្រជា‌រាស្ត្រ​របស់​យើងមិន​បាន​ធ្វើ​តាម​ពាក្យ​យើង​ទេអ៊ីស្រា‌អែល​មិន​ចង់​ស្គាល់​យើង​ទៀត​ទេ។

12. ហេតុ​នេះ​ហើយ​បាន​ជា​យើង​បណ្ដោយ​គេទៅ​តាម​ចិត្ត​រឹង‌រូស​របស់​ខ្លួនគេ​ក៏​នាំ​គ្នា​ប្រព្រឹត្ត​តាម​ទំនើង​ចិត្ត។

13. ប្រសិន​បើ​ប្រជា‌រាស្ត្រ​របស់​យើង​ស្ដាប់​ពាក្យ​យើងប្រសិន​បើ​អ៊ីស្រា‌អែល​ដើរ​តាម​មាគ៌ា​របស់​យើង

ទំនុក‌តម្កើង 81