ទំនុក‌តម្កើង 8:3-6 Khmer Standard Version (KHSV)

3. ពេល​ទូលបង្គំ​សម្លឹង​មើល​ផ្ទៃ​មេឃដែល​ជា​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គហើយ​សម្លឹង​មើល​ព្រះ‌ច័ន្ទនិង​ហ្វូង‌តារា​ដែល​ព្រះ‌អង្គ​ដាក់​នៅ​លើ​មេឃ​នោះ

4. ទូលបង្គំ​សួរ​ខ្លួន​ឯង​ថា តើ​មនុស្ស​មាន​ឋានៈ​អ្វីបាន​ជា​ព្រះ‌អង្គ​នឹក​គិត​ដល់​គេ​ដូច្នេះតើ​បុត្រ​មនុស្ស​ជា​អ្វី​បាន​ជា​ព្រះ‌អង្គ​យកព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​គេ​យ៉ាង​នេះ?

5. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​គេ​មាន​ឋានៈ​ទាប​ជាងទេវតា​តែ​បន្តិច​ប៉ុណ្ណោះព្រះ‌អង្គ​ប្រទាន​សិរី‌រុងរឿងនិង​កិត្តិយស​ដល់​គេ ទុក​ជា​មកុដ​រាជ្យ។

6. ព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​គ្រប់‌គ្រង​លើ​អ្វីៗទាំង​អស់​ដែល​ព្រះ‌អង្គ​បាន​បង្កើត​មកព្រះ‌អង្គ​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់ឲ្យ​នៅ​ក្រោម​ជើង​របស់​គេ

ទំនុក‌តម្កើង 8