ទំនុក‌តម្កើង 73:23-27 Khmer Standard Version (KHSV)

23. ប៉ុន្តែ ទូលបង្គំ​នៅ​ជា​មួយ​ព្រះ‌អង្គ​ជា‌និច្ចព្រះ‌អង្គ​កាន់​ដៃ​ស្ដាំ​របស់​ទូលបង្គំ

24. ព្រះ‌អង្គ​ដឹក​នាំ​ទូលបង្គំ​ឲ្យ​ដើរតាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គហើយ​នៅ​ទី​បញ្ចប់ ព្រះ‌អង្គ​នឹង​ទទួល​ទូលបង្គំនៅ​ក្នុង​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ។

25. នៅ​ស្ថាន​បរម‌សុខ ទូលបង្គំ​គ្មាន​ទី​ពឹង​ណាផ្សេង​ទៀត ក្រៅ​ពី​ព្រះ‌អង្គ​ឡើយនៅ​លើ​ផែនដី បើ​ព្រះ‌អង្គ​គង់​នៅ​ជា​មួយ​ទូលបង្គំទូលបង្គំ​ក៏​មិន​ចង់​បាន​អ្វី​ផ្សេង​ទៀត​ដែរ។

26. រូប​កាយ និង​ចិត្ត​គំនិតរបស់​ទូលបង្គំ​ទន់​ខ្សោយ​ទៅៗក៏​ប៉ុន្តែ ព្រះ‌អង្គ​នៅ​តែ​ជា​បង្អែកនិង​ជា​ម្ចាស់​ជីវិត​ទូលបង្គំ រហូត​ត​ទៅ។

27. អស់​អ្នក​ដែល​ងាក​ចេញ​ឆ្ងាយពី​ព្រះ‌អង្គ​នឹង​ត្រូវ​អន្តរាយហើយ​ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​អស់​អ្នកដែល​ក្បត់​ព្រះ‌អង្គ​ត្រូវ​វិនាស​សូន្យ​ទៅ។

ទំនុក‌តម្កើង 73