ទំនុក‌តម្កើង 64:6-9 Khmer Standard Version (KHSV)

6. គេ​នាំ​គ្នា​បង្ក​អំពើ​ទុច្ចរិត ទាំង​ពោល​ថា៖«ឥឡូវ​នេះ យើង​រៀបចំ​ផែន​ការរបស់​យើង​យ៉ាង​ល្អ​រួច​រាល់​ហើយ!»។គ្មាន​នរណា​អាច​យល់​គំនិត​អប្រិយនៅ​ក្នុង​ជម្រៅ​ចិត្ត​របស់​មនុស្ស​បាន​ទេ!

7. ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​នឹង​ប្រហារ​ពួក​គេដោយ​មិន​ឲ្យ​ដឹង​ខ្លួន​ជា​មុនពួក​គេ​ក៏​របួស​ដួល។

8. ពាក្យ​សម្ដី​របស់​ពួក​គេ​បាន​ធ្វើ​ឲ្យ​ខ្លួន​វិនាសអស់​អ្នក​ដែល​ឃើញ​ពួក​គេ នឹង​នាំ​គ្នា​គ្រវី​ក្បាល។

9. មនុស្ស​លោក​ទាំង​អស់​នឹង​នាំ​គ្នា​កោត​ស្ញប់‌ស្ញែងគេ​ប្រកាស​ពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គគេ​យល់​អំពី​កិច្ចការ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ។

ទំនុក‌តម្កើង 64