6. ពួកគេនាំគ្នាវិលមកវិញនៅពេលល្ងាចហើយនាំគ្នាលូដូចឆ្កែគេដើរក្រវែលជុំវិញទីក្រុង។
7. មាត់របស់គេពោរពេញទៅដោយពាក្យសម្ដីអាក្រក់ពាក្យសម្ដីរបស់គេប្រៀបបាននឹងដាវគេគិតថា គ្មាននរណាស្ដាប់ឮទេ?
8. ចំណែកឯព្រះអង្គវិញ ឱព្រះអម្ចាស់អើយព្រះអង្គសើចចំអកឲ្យពួកគេព្រះអង្គចំអកឲ្យប្រជាជាតិទាំងនោះ។
9. ទូលបង្គំសម្លឹងមើលទៅព្រះអង្គព្រោះព្រះអង្គជាកម្លាំងនៃទូលបង្គំព្រះជាម្ចាស់ជាកំពែងការពារទូលបង្គំ។
10. ព្រះរបស់ខ្ញុំដែលប្រកបដោយព្រះហឫទ័យមេត្តាករុណា ទ្រង់យាងមករកខ្ញុំព្រះអង្គឲ្យខ្ញុំបានសប្បាយដោយឃើញខ្មាំងសត្រូវបរាជ័យ។
11. ឱព្រះអម្ចាស់ជាខែលការពារយើងខ្ញុំអើយសូមកុំប្រហារពួកគេឡើយក្រែងលោប្រជាជនទូលបង្គំភ្លេចអំពីជ័យជំនះរបស់ព្រះអង្គតែសូមអង្រួន និងច្រានទម្លាក់ពួកគេដោយសារឫទ្ធានុភាពរបស់ព្រះអង្គ!។
12. ពេលហារមាត់និយាយគេពោលចេញមកសុទ្ធតែពាក្យសម្ដីពោរពេញទៅដោយអំពើបាបដូច្នេះ សូមឲ្យពួកគេជាប់អន្ទាក់ដោយសារតែចិត្តអួតអាងរបស់ខ្លួន!ដ្បិតពួកគេគិតតែពីជេរប្រទេចផ្ដាសានិងនិយាយកុហក។