ទំនុក‌តម្កើង 53:1-5 Khmer Standard Version (KHSV)

1. មនុស្ស​ឥត​គំនិត​តែងតែ​រិះគិត​ថា«គ្មាន​ព្រះ‌ជាម្ចាស់​ទេ»។ពួក​គេ​ជា​មនុស្ស​ពាលហើយ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ព្រៃ‌ផ្សៃគឺ​គ្មាន​នរណា​ប្រព្រឹត្ត​អំពើ​ល្អ​ទាល់​តែ​សោះ។

2. ពី​ស្ថាន​បរម‌សុខព្រះ‌ជាម្ចាស់​ទត​មើល​មក​មនុស្ស​លោកក្រែង​លោ​មាន​នរណា​ម្នាក់​មាន​ប្រាជ្ញាស្វែង​រក​ព្រះ‌អង្គ។

3. ក៏​ប៉ុន្តែ ពួក​គេ​សុទ្ធ​តែ​វង្វេង​ទាំង​អស់​គ្នាពួក​គេ​រួម​គ្នា​ប្រព្រឹត្ត​អំពើ​ពុក​រលួយគ្មាន​នរណា​ប្រព្រឹត្ត​អំពើ​ល្អ​ទាល់​តែ​សោះសូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង។

4. ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា«តើ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិតពិត​ជា​មិន​យល់​អ្វី​ទាំង​អស់​ឬ?ពួក​គេ​ចិញ្ចឹម​ជីវិតដោយ​កេង‌ប្រវ័ញ្ច​ប្រជា‌រាស្ដ្រ​របស់​យើងហើយ​មិន​ដែល​គោរព​បម្រើ​យើង​ទាល់​តែ​សោះ»។

5. ទោះ​បី​គ្មាន​មូល​ហេតុ​អ្វី​គួរ​ឲ្យ​ភ័យ​ខ្លាចក៏​ដោយ ក៏​គេ​នាំ​គ្នា​ភ័យ​ញាប់‌ញ័រ​ដែរដ្បិត​ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវរបស់​ប្រជា‌រាស្ដ្រ​ព្រះ‌អង្គ​ស្លាប់​ចោល​ឆ្អឹងពួក​គេ​នឹង​ត្រូវ​អាម៉ាស់​មុខព្រោះ​ព្រះ‌ជាម្ចាស់​បាន​កំចាត់‌កំចាយ​ពួក​គេ។

ទំនុក‌តម្កើង 53