1. ឱព្រះជាម្ចាស់អើយសូមរកយុត្តិធម៌ឲ្យទូលបង្គំផងសូមកាន់ក្ដីទូលបង្គំតទល់នឹងមនុស្សទមិឡ!សូមរំដោះទូលបង្គំឲ្យរួចផុតពីមនុស្សមានល្បិច និងមនុស្សទុច្ចរិត។
2. ព្រះជាម្ចាស់នៃទូលបង្គំអើយព្រះអង្គជាព្រះការពារទូលបង្គំហេតុអ្វីបានជាព្រះអង្គបោះបង់ចោលទូលបង្គំ?ហេតុអ្វីបានជាទូលបង្គំត្រូវរងទុក្ខលំបាកហើយត្រូវខ្មាំងសត្រូវសង្កត់សង្កិនដូច្នេះ?
3. សូមប្រទានពន្លឺ និងសេចក្ដីពិតរបស់ព្រះអង្គមកដឹកនាំទូលបង្គំឆ្ពោះទៅកាន់ភ្នំដ៏វិសុទ្ធ*របស់ព្រះអង្គ ទៅកាន់ព្រះដំណាក់របស់ព្រះអង្គ!