7. ឱព្រះអម្ចាស់អើយបើដូច្នេះតើឲ្យទូលបង្គំទន្ទឹងរង់ចាំអ្វី?មានតែព្រះអង្គទេដែលជាទីសង្ឃឹមរបស់ទូលបង្គំ។
8. សូមរំដោះទូលបង្គំឲ្យរួចពីអំពើបាបទាំងប៉ុន្មានដែលទូលបង្គំបានប្រព្រឹត្ត!សូមកុំទុកឱកាសឲ្យមនុស្សល្ងីល្ងើមាក់ងាយទូលបង្គំបានឡើយ។
9. ទូលបង្គំនៅស្ងៀម មិននិយាយស្ដីអ្វីទេដ្បិតព្រះអង្គទេតើដែលបានធ្វើទោសទូលបង្គំ។
10. សូមកុំធ្វើទារុណកម្មទូលបង្គំទៀតឡើយ!ដ្បិតទូលបង្គំស្ទើរតែស្លាប់ដោយព្រះអង្គវាយទូលបង្គំ។