1. ព្រះអម្ចាស់ជាពន្លឺ និងជាព្រះសង្គ្រោះខ្ញុំខ្ញុំមិនភ័យខ្លាចនរណាឡើយ! ព្រះអម្ចាស់ជាទីជម្រករបស់ជីវិតខ្ញុំខ្ញុំក៏មិនតក់ស្លុតចំពោះនរណាដែរ។
2. ពេលពួកអ្នកប្រព្រឹត្តអាក្រក់គឺបច្ចាមិត្ត និងខ្មាំងសត្រូវរបស់ខ្ញុំនាំគ្នាចូលមកជិត ដើម្បីរកប្រហារជីវិតខ្ញុំអ្នកទាំងនោះបែរជាត្រូវជំពប់ដួលទៅវិញ។
3. ប្រសិនបើមានកងទ័ពមកឡោមព័ទ្ធខ្ញុំក៏ចិត្តខ្ញុំមិនភ័យខ្លាចអ្វីដែរប្រសិនបើមានគេលើកគ្នាមកច្បាំងនឹងខ្ញុំក៏ខ្ញុំនៅតែសង្ឃឹមទុកចិត្តលើព្រះជាម្ចាស់ជានិច្ច។