ទំនុក‌តម្កើង 19:1-4 Khmer Standard Version (KHSV)

1. ផ្ទៃ​មេឃ​ថ្លែង​អំពី​សិរី‌រុងរឿងរបស់​ព្រះ‌ជាម្ចាស់អាកាស‌វេហាស៍​ប្រកាស​អំពី​ស្នា​ព្រះ‌ហស្ដរបស់​ព្រះ‌អង្គ។

2. ថ្ងៃ​មួយ​តំណាល​ប្រាប់​ថ្ងៃ​មួយ​ទៀតយប់​មួយ​ប្រាប់​យប់​មួយ​ទៀត​ឲ្យ​បាន​ដឹង

3. តែ​មិន​មែន​ដោយ​ប្រើ​ភាសា ឬ​ពាក្យ​សម្ដី​ទេហើយ​ក៏​មិន​ឮ​សូរ‌ស័ព្ទ​អ្វី​ដែរ។

4. ប៉ុន្តែ សេចក្ដី​ថ្លា​ថ្លែង​របស់​វាត្រាច់‌ចរ​លើ​ផែនដី​ទាំង​មូលហើយ​សំឡេង​របស់​វា​លាន់​ឮ​រហូត​ដល់​ជើង​មេឃជា​កន្លែង​ដែល​ព្រះ‌ជាម្ចាស់​បាន​ដំឡើង​ពន្លាសម្រាប់​ព្រះ‌អាទិត្យ។

ទំនុក‌តម្កើង 19