3. ព្រះអង្គស្គាល់ចិត្តទូលបង្គំច្បាស់ហើយព្រះអង្គបានពិនិត្យមើលចិត្តទូលបង្គំនៅពេលយប់ព្រះអង្គបានល្បងចិត្តទូលបង្គំតែពុំឃើញមានបំណងអាក្រក់អ្វីទេទូលបង្គំមិនបានពោលពាក្យអ្វីខុសឡើយ។
4. ទូលបង្គំយកចិត្តទុកដាក់នឹងព្រះបន្ទូលរបស់ព្រះអង្គហើយប្រយ័ត្នខ្លួនមិនប្រព្រឹត្តអំពើឃោរឃៅដូចមនុស្សឯទៀតៗនោះឡើយ។
5. ទូលបង្គំដើរតាមមាគ៌ារបស់ព្រះអង្គយ៉ាងខ្ជាប់ខ្ជួនទូលបង្គំបោះជំហានតាមឥតលំអៀងទេ។
6. ឱព្រះជាម្ចាស់អើយ ទូលបង្គំអង្វររកព្រះអង្គដ្បិតព្រះអង្គតែងតែឆ្លើយតបនឹងទូលបង្គំ!សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំសូមទ្រង់ព្រះសណ្ដាប់ពាក្យរបស់ទូលបង្គំផង!។