ទំនុក‌តម្កើង 116:11-15 Khmer Standard Version (KHSV)

11. ពេល​ខ្ញុំ​មាន​ភ័យ​អាសន្ន ខ្ញុំ​ពោល​ឡើង​ថាយើង​មិន​អាច​ទុក​ចិត្ត​លើ​មនុស្សណា​ម្នាក់​បាន​ឡើយ។

12. តើ​ខ្ញុំ​អាច​យក​អ្វី​មក​តប​ស្នងនឹង​ព្រះ‌គុណ​ទាំង​ប៉ុន្មានដែល​ព្រះ‌អម្ចាស់​បាន​សម្តែង​មក​លើ​រូប​ខ្ញុំ?

13. ខ្ញុំ​នឹង​លើក​ពែង​ឡើង​ថ្វាយ​ព្រះ‌អម្ចាស់ដែល​បាន​រំដោះ​ខ្ញុំខ្ញុំ​នឹង​អង្វរ​រក​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់។

14. ខ្ញុំ​នឹង​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អម្ចាស់តាម​ពាក្យ​ដែល​ខ្ញុំ​បាន​សន្យានៅ​ចំពោះ​មុខ​ប្រជា‌ជន​ទាំង​មូល​របស់​ព្រះ‌អង្គ។

15. ព្រះ‌អម្ចាស់​ព្រួយ​ព្រះ‌ហឫទ័យ​ណាស់នៅ​ពេល​ប្រជា‌ជន​ដ៏‌វិសុទ្ធ​ណា​ម្នាក់​ស្លាប់។

ទំនុក‌តម្កើង 116