18. ត្រូវប្រព្រឹត្តអំពើសុចរិត និងត្រឹមត្រូវ ដែលគាប់ព្រះហឫទ័យព្រះអម្ចាស់ ដើម្បីឲ្យអ្នកមានសុភមង្គល ហើយកាន់កាប់ទឹកដីដ៏ល្អ ដែលព្រះអម្ចាស់បានសន្យាយ៉ាងម៉ឺងម៉ាត់ជាមួយបុព្វបុរសរបស់អ្នកថា នឹងប្រទានដល់អ្នក
19. ដោយបណ្ដេញខ្មាំងសត្រូវទាំងអស់ចេញពីមុខអ្នក ដូចព្រះអង្គមានព្រះបន្ទូលទុក។
20. នៅថ្ងៃមុខ ប្រសិនបើកូនរបស់អ្នកសួរថា: តើដំបូន្មាន ច្បាប់ និងវិន័យទាំងឡាយដែលព្រះអម្ចាស់ ជាព្រះនៃយើងបានបង្គាប់មកយើងនេះ មានន័យដូចម្ដេច?
21. អ្នកត្រូវប្រាប់កូនវិញថា: ពីមុន យើងធ្វើជាខ្ញុំបម្រើរបស់ព្រះចៅផារ៉ោននៅស្រុកអេស៊ីប ហើយព្រះអម្ចាស់បាននាំយើងចេញពីស្រុកអេស៊ីប ដោយឫទ្ធិបារមីរបស់ព្រះអង្គ។
22. ព្រះអម្ចាស់បានសម្តែងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍យ៉ាងសំបើមអស្ចារ្យ ឲ្យយើងឃើញ ដើម្បីកម្ទេចព្រះចៅផារ៉ោន និងអស់អ្នកដែលនៅជាមួយស្ដេច។