ទុតិយ‌កថា 3:10-14 Khmer Standard Version (KHSV)

10. ពួក​យើង​ដណ្ដើម​យក​បាន​ក្រុង​ទាំង​ប៉ុន្មាន​នៅ​តំបន់​ខ្ពង់​រាប ស្រុក​កាឡាដ​ទាំង​មូល និង​ស្រុក​បាសាន​ទាំង​មូល រហូត​ដល់​សាល់‌កា និង​អេទ្រី ជា​ក្រុង​របស់​ស្ដេច​អុក​នៅ​ស្រុក​បាសាន

11. (ព្រះ‌បាទ​អុក ស្ដេច​ស្រុក​បាសាន ជា​ជន‌ជាតិ​រេផែម​ចុង​ក្រោយ​បង្អស់។ គ្រែ​របស់​ស្ដេច​ស្ថិត​នៅ​ក្រុង​រ៉ាបាត ជា​ក្រុង​របស់​ជន‌ជាតិ​អាម៉ូរី គ្រែ​នោះ​ជា​គ្រែ​ដែក មាន​បណ្ដោយ​ប្រាំ​បួន​ហត្ថ និង​ទទឹង​បួន​ហត្ថ គិត​តាម​រង្វាស់​ហត្ថ​របស់​មនុស្ស​ធម្មតា)។

12. នៅ​គ្រា​នោះ ពួក​យើង​ដណ្ដើម​យក​បាន​ទឹក​ដី​នោះ។ ខ្ញុំ​បាន​ប្រគល់​ទឹក​ដី​ចាប់​ពី​ក្រុង​អារ៉ូ‌អ៊ើរ ដែល​ស្ថិត​នៅ​តាម​ដង​ស្ទឹង​អើណូន ព្រម​ទាំង​តំបន់​ភ្នំ​កាឡាដ​ចំនួន​ពាក់​កណ្ដាល និង​ក្រុង​ទាំង​អស់​ក្នុង​តំបន់​នោះ ទៅ​ឲ្យ​កុល‌សម្ព័ន្ធ​រូបេន និង​កុល‌សម្ព័ន្ធ​កាដ។

13. ខ្ញុំ​បាន​ប្រគល់​តំបន់​ភ្នំ​កាឡាដ​ដែល​នៅ​សល់ ព្រម​ទាំង​នគរ​របស់​ស្ដេច​អុក នៅ​ស្រុក​បាសាន គឺ​តំបន់​អើកុប​ទាំង​មូល និង​ស្រុក​បាសាន​ទាំង​មូល ដែល​គេ​ហៅ​ថា ស្រុក​របស់​ពួក​រេផែម ទៅ​ឲ្យ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល។

14. អំបូរ​យ៉ាអ៊ារ​ដែល​ត្រូវ​ជា​កូន​របស់​លោក​ម៉ាណា‌សេ បាន​ទទួល​តំបន់​អើកុប​ទាំង​មូល រហូត​ដល់​ព្រំ‌ប្រទល់​ស្រុក​របស់​ជន‌ជាតិ​កេស៊ូ‌រី និង​ម៉ាកា‌ធី។ គេ​ដាក់​ឈ្មោះ​ទឹក​ដី​បាសាន​ថា ស្រុក​ហាវ៉ុត-‌យ៉ាអ៊ារ រហូត​មក​ទល់​សព្វ​ថ្ងៃ។

ទុតិយ‌កថា 3