5. «ពេលបងប្អូនប្រុសៗរស់នៅជាមួយគ្នា ប្រសិនបើម្នាក់ស្លាប់ទៅដោយគ្មានកូនប្រុសទេ ប្រពន្ធរបស់អ្នកស្លាប់នោះពុំអាចរៀបការជាមួយអ្នកដទៃឡើយ។ ប្អូនថ្លៃរបស់នាងត្រូវយកនាងមកធ្វើជាភរិយា ហើយប្រព្រឹត្តចំពោះនាងតាមភារកិច្ចរបស់ខ្លួនជាប្អូនថ្លៃ។
6. កូនប្រុសដំបូងដែលនាងបង្កើតមក ត្រូវមានឈ្មោះជាកូនរបស់ប្ដីដែលស្លាប់ទៅហើយនោះ ដើម្បីកុំឲ្យគេបាត់ឈ្មោះពីចំណោមជនជាតិអ៊ីស្រាអែល។
7. ប្រសិនបើប្អូនប្រុសនោះមិនសុខចិត្តរៀបការជាមួយបងថ្លៃរបស់ខ្លួនទេ នាងត្រូវទៅជួបពួកព្រឹទ្ធាចារ្យនៅមាត់ទ្វារក្រុង ជម្រាបថា “ប្អូនថ្លៃរបស់នាងខ្ញុំមិនព្រមរក្សាឈ្មោះបងប្រុសរបស់ខ្លួន ឲ្យគង់វង្ស នៅក្នុងចំណោមជនជាតិអ៊ីស្រាអែលទេ គឺគាត់មិនចង់រៀបការជាមួយនាងខ្ញុំ តាមភារកិច្ចរបស់គាត់ជាប្អូនថ្លៃឡើយ”។
8. ពួកព្រឹទ្ធាចារ្យរបស់ទីក្រុងត្រូវហៅអ្នកនោះមកសួរ។ ប្រសិនបើគាត់នៅតែបដិសេធមិនព្រមរៀបការជាមួយនាងទេនោះ
9. បងថ្លៃត្រូវចូលទៅជិតគាត់ នៅចំពោះមុខពួកព្រឹទ្ធាចារ្យ នាងត្រូវហូតស្បែកជើងចេញពីជើងរបស់គាត់ ព្រមទាំងស្ដោះទឹកមាត់ដាក់មុខគាត់ រួចប្រកាសថា “មនុស្សដែលពុំព្រមបន្តពូជឲ្យបងប្រុសរបស់ខ្លួន ត្រូវតែបាក់មុខដូច្នេះឯង!”។
10. ក្នុងស្រុកអ៊ីស្រាអែលទាំងមូល គេនឹងដាក់ឈ្មោះក្រុមគ្រួសារអ្នកនោះថា “ពូជអត់ស្បែកជើង”»។
11. «នៅពេលបុរសពីរនាក់កំពុងបោកចំបាប់គ្នា ប្រសិនបើប្រពន្ធរបស់បុរសម្នាក់ចូលទៅជួយប្ដីរបស់ខ្លួន ឲ្យរួចពីកណ្ដាប់ដៃរបស់គូវិវាទ ដោយចាប់ទាញកេរ្តិ៍ខ្មាសរបស់បុរសម្នាក់ទៀត
12. ចូរកាត់ដៃស្ត្រីនោះចោល គឺមិនត្រូវអាណិតមេត្តានាងឡើយ»។