17. គឺអ្នកត្រូវបំផ្លាញជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ស្របតាមព្រះបន្ទូលដែលព្រះអង្គបានបង្គាប់ទុក។
18. ធ្វើដូច្នេះ ពួកគេនឹងមិនបង្រៀនអ្នករាល់គ្នា ឲ្យប្រព្រឹត្តអំពើគួរស្អប់ខ្ពើម ដែលពួកគេធ្លាប់ប្រព្រឹត្តចំពោះព្រះរបស់ខ្លួន ជាអំពើបាបទាស់នឹងព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
19. ប្រសិនបើអ្នកឡោមព័ទ្ធទីក្រុងមួយ អស់រយៈពេលយ៉ាងយូរ ដើម្បីវាយដណ្ដើមយកក្រុងនោះ អ្នកមិនត្រូវយកពូថៅកាប់បំផ្លាញដើមឈើ នៅទីនោះឡើយ។ ត្រូវបរិភោគផ្លែឈើនោះ គឺកុំកាប់វាចោលឲ្យសោះ ដ្បិតដើមឈើនៅតាមចម្ការមិនមែនជាមនុស្សទេ ដូច្នេះ កុំធ្វើសឹកនឹងដើមឈើទាំងនោះ។
20. ក៏ប៉ុន្តែ ដើមឈើណាដែលអ្នកឃើញថាមិនមែនជាដើមឈើស៊ីផ្លែ អ្នកអាចកាប់ដើមឈើនោះយកទៅធ្វើជាប៉ម ដើម្បីវាយលុកក្រុងដែលអ្នកធ្វើសឹក រហូតដល់អ្នកវាយយកក្រុងនោះបាន»។