10. ត្រូវយកដុំថ្មគប់សម្លាប់ជននេះ ព្រោះគេចង់ទាក់ទាញអ្នកឲ្យចេញឆ្ងាយពីព្រះអម្ចាស់ ជាព្រះរបស់អ្នក ដែលបាននាំអ្នកចេញពីស្រុកអេស៊ីប គឺស្រុកដែលអ្នកធ្វើជាទាសករ។
11. ប្រជាជនអ៊ីស្រាអែលទាំងមូលនឹងដឹងរឿងនេះ នាំគ្នាភ័យខ្លាច ហើយលែងប្រព្រឹត្តអំពើដ៏អាក្រក់ដូច្នេះ នៅក្នុងចំណោមអ្នករាល់គ្នា។
12. ក្នុងបណ្ដាក្រុងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យអ្នករស់នៅ ប្រសិនបើអ្នកឮដំណឹងថា