ណាហ៊ូម 3:11-14 Khmer Standard Version (KHSV)

11. ចំណែក​ឯ​នាង​វិញ​ក៏​ដូច្នោះ​ដែរនាង​នឹង​ឈឺ​ចាប់​យ៉ាង​ខ្លាំង នាង​នឹង​លិច​លង់នាង​នឹង​ស្វែង​រក​កន្លែង​ពួនឲ្យ​រួច​ផុត​ពី​ខ្មាំង​សត្រូវ។

12. បន្ទាយ​ទាំង​ប៉ុន្មាន​របស់​នាងប្រៀប​បី​ដូច​ជា​ផ្លែ​ឧទុម្ពរ​ទុំពេល​គេ​អង្រួន​ដើម​វាផ្លែ​នឹង​ជ្រុះ​ទៅ​ក្នុង​មាត់​របស់​អស់​អ្នក​ដែលចង់​បរិភោគ។

13. កង‌ទ័ព​របស់​នាង​នៅ​សល់​តែ​ស្រីៗ​ប៉ុណ្ណោះទ្វារ​កំពែង​របស់​នាង​នឹង​បើក​ចំហឲ្យ​ខ្មាំង​ចូល ព្រោះ​ភ្លើង​ឆេះ​រនុក​វា​អស់។

14. ក្រុង​នីនីវេ​អើយ ចូរ​ដង​ទឹក​បង្ការ​ទុក​ទៅដ្បិត​សត្រូវ​ឡោម‌ព័ទ្ធ​អ្នក​ហើយ!ចូរ​ជួស‌ជុល​កំពែង​ក្រុងចូរ​ចុះ​ទៅ​ក្នុង​ភក់ ចូរ​រៀបចំ​ដី​ឥដ្ឋនិង​រៀបចំ​ឡ​ដុត​ឥដ្ឋ​ឡើង​វិញ។

ណាហ៊ូម 3