ជន‌គណនា 6:19-22 Khmer Standard Version (KHSV)

19. បូជា‌ចារ្យ​យក​សាច់​ចំឡក​របស់​ចៀម​ឈ្មោល​ដែល​ដុត​ចំអិន​រួច​ហើយ ព្រម​ទាំង​យក​នំ​ធ្វើ​ពី​ម្សៅ​ឥត​មេ និង​នំ​ក្រៀប​ធ្វើ​ពី​ម្សៅ​ឥត​មេ​ពី​ក្នុង​ល្អី​នោះ មក​ដាក់​ក្នុង​ដៃ​អ្នក​ណាសា‌រីត ដែល​ទើប​នឹង​កោរ​សក់​សក្ការៈ។

20. បូជា‌ចារ្យ​ត្រូវ​ធ្វើ​ពិធី​លើក​តង្វាយ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ តង្វាយ​ទាំង​នោះ​ត្រូវ​រាប់​ជា​សក្ការៈ ហើយ​ញែក​ជូន​បូជា‌ចារ្យ​ថែម​ពី​លើ​សាច់​ទ្រូង និង​សាច់​ភ្លៅ។ បន្ទាប់​មក អ្នក​ណាសា‌រីត​អាច​បរិភោគ​ស្រា​ទំពាំង‌បាយជូរ​បាន។

21. នេះ​ជា​ក្រឹត្យ‌វិន័យ​ស្ដី​អំពី​អ្នក​ដែល​សម្រេច​ចិត្ត​ញែក​ខ្លួន​ជា​អ្នក​ណាសា‌រីត ស្ដី​អំពី​តង្វាយ​ដែល​គេ​ត្រូវ​ថ្វាយ​ព្រះ‌អម្ចាស់ ក្នុង​ពេល​ញែក​ខ្លួន​ជា​អ្នក​ណាសា‌រីត ប្រសិន​បើ​គេ​មាន​លទ្ធ‌ភាព​នោះ គេ​អាច​ថ្វាយ​តង្វាយ​ផ្សេង​ទៀត។ គេ​ត្រូវ​ធ្វើ​តាម​ពាក្យ​ដែល​ខ្លួន​បាន​បន់ ស្រប​តាម​ក្រឹត្យ‌វិន័យ​សម្រាប់​ពួក​ណាសា‌រីត»។

22. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

ជន‌គណនា 6