24. បន្ទាប់មក លោកឲ្យទឹកសម្បថទៅនាងផឹក ទឹកសម្បថនោះចូលទៅក្នុងពោះនាង ធ្វើឲ្យនាងឈឺចុកចាប់។
25. បូជាចារ្យទទួលយកតង្វាយនៃការប្រច័ណ្ឌពីដៃនាង លោកធ្វើពិធីលើកតង្វាយនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយយកតង្វាយនោះទៅដាក់នៅលើអាសនៈ។
26. បូជាចារ្យត្រូវយកតង្វាយម្សៅមួយក្ដាប់ធ្វើជាទីរំឭក ហើយដុតនៅលើអាសនៈ។ បន្ទាប់មក ទើបលោកបង្គាប់ឲ្យស្ត្រីនោះផឹកទឹក។
27. ក្រោយពីឲ្យនាងផឹកទឹករួចហើយ ប្រសិនបើនាងពិតជាសៅហ្មង ហើយក្បត់ចិត្តប្ដីរបស់ខ្លួនមែន ទឹកសម្បថដែលចូលទៅក្នុងពោះនាង នឹងបណ្ដាលឲ្យនាងឈឺចាប់ ប៉ោងពោះ ទៅជាស្ត្រីអារ។ ស្ត្រីនោះនឹងត្រូវបណ្ដាសា ហើយប្រជាជននឹងយកឈ្មោះនាងទៅដាក់បណ្ដាសាគ្នា។
28. ផ្ទុយទៅវិញ ប្រសិនបើនាងពុំបានប្រព្រឹត្តអំពើសៅហ្មង គឺនាងមិនបានក្បត់ប្ដីទេ នោះនាងនឹងបានរួចខ្លួន ហើយនាងនឹងមានកូនចៅ។