ជន‌គណនា 27:21-23 Khmer Standard Version (KHSV)

21. យ៉ូស្វេ​ត្រូវ​ឈរ​នៅ​មុខ​បូជា‌ចារ្យ​អេឡាសារ ហើយ​ពេល​នោះ អេឡាសារ​ត្រូវ​សួរ​យូរីម* ដើម្បី​ដឹង​ពី​ការ​សម្រេច​របស់​ព្រះ‌អម្ចាស់។ បន្ទាប់​មក យ៉ូស្វេ និង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ចេញ​ទៅ​ច្បាំង ឬ​ត្រឡប់​មក​វិញ តាម​បញ្ជា​របស់​អេឡាសារ»។

22. លោក​ម៉ូសេ​ធ្វើ​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក។ លោក​នាំ​លោក​យ៉ូស្វេ​មក​ឈរ​នៅ​ចំពោះ​មុខ​បូជា‌ចារ្យ​អេឡាសារ និង​សហគមន៍​ទាំង​មូល។

23. លោក​ដាក់​ដៃ​លើ​លោក​យ៉ូស្វេ ដើម្បី​ប្រគល់​តំណែង​ឲ្យ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។

ជន‌គណនា 27