37. អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធអេប្រាអ៊ីម ដែលគេជំរឿនបាន ៣២ ៥០០ នាក់។
38. កូនចៅរបស់លោកបេនយ៉ាមីន តាមអំបូររបស់ពួកគេមាន: អំបូរបេឡាជាពូជពង្សរបស់លោកបេឡា អំបូរអាសបែលជាពូជពង្សរបស់លោកអាសបែល អំបូរអេហ៊ីរ៉ាមជាពូជពង្សរបស់លោកអេហ៊ីរ៉ាម។
39. អំបូរស៊ូផាមជាពូជពង្សរបស់លោកស៊ូផាម អំបូរហ៊ូផាមជាពូជពង្សរបស់លោកហ៊ូផាម។
40. កូនចៅរបស់លោកបេឡាមានលោកអើឌ និងណាម៉ាន។ អំបូរអើឌជាពូជពង្សរបស់លោកអើឌ អំបូរណាម៉ានជាពូជពង្សរបស់លោកណាម៉ាន។
41. អ្នកទាំងនោះជាកូនចៅរបស់កុលសម្ព័ន្ធបេនយ៉ាមីន តាមអំបូររបស់ពួកគេដែលគេជំរឿនបាន ៤៥ ៦០០ នាក់។
42. កូនចៅរបស់លោកដាន់ តាមអំបូររបស់ពួកគេមាន: អំបូរហ៊ូស៊ីមជាពូជពង្សរបស់លោកហ៊ូស៊ីម។ អ្នកទាំងនោះជាកូនចៅរបស់លោកដាន់តាមអំបូររបស់ពួកគេ។