ជន‌គណនា 1:37-43 Khmer Standard Version (KHSV)

37. ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​ជំរឿន​បាន​ទាំង​អស់ ៣៥ ៤០០ នាក់។

38. កូន​ចៅ​លោក​ដាន់ រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន

39. ក្នុង​កុល‌សម្ព័ន្ធ​ដាន់ ជំរឿន​បាន​ទាំង​អស់ ៦២ ៧០០ នាក់។

40. កូន​ចៅ​លោក​អេ‌ស៊ើរ រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ នឹង​អាច​បម្រើ​កង‌ទ័ព​បាន

41. ក្នុង​កុល‌សម្ព័ន្ធ​អេ‌ស៊ើរ ជំរឿន​បាន​ទាំង​អស់ ៤១ ៥០០ នាក់។

42. រីឯ​កូន​ចៅ​លោក​ណែប‌ថាលី រាប់​តាម​ខ្សែ​ស្រឡាយ តាម​អំបូរ តាម​គ្រួសារ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន

43. ក្នុង​កុល‌សម្ព័ន្ធ​ណែប‌ថាលី ជំរឿន​បាន​ទាំង​អស់ ៥៣ ៤០០ នាក់។

ជន‌គណនា 1