ចៅហ្វាយ 19:25-27 Khmer Standard Version (KHSV)

25. ប៉ុន្តែ ជន​ពាល​ទាំង​នោះ​ពុំ​បាន​ស្ដាប់​ពាក្យ​អង្វរ​របស់​លោក​តា​ទេ។ ដូច្នេះ បុរស​លេវី​ក៏​នាំ​ប្រពន្ធ​ចុង​របស់​ខ្លួន​ចេញ​មក​ក្រៅ ប្រគល់​ទៅ​ឲ្យ​ពួក​វា។ ពួក​វា​នាំ​គ្នា​រំលោភ​លើ​នាង ហើយ​ធ្វើ​បាប​នាង​ពេញ​មួយ​យប់ រហូត​ទាល់​តែ​ជិត​ភ្លឺ ទើប​លែង​នាង​មក​វិញ។

26. ពេល​ព្រលឹម​ស្រាងៗ ស្ត្រី​នោះ​ដើរ​មក​ដួល​នៅ​មាត់​ច្រក​ចូល​ផ្ទះ​លោក​តា ដែល​ប្ដី​នាង​ស្នាក់​នៅ។ នាង​នៅ​ទី​នោះ រហូត​ដល់​ថ្ងៃ​រះ។

27. លុះ​ព្រឹក​ឡើង ប្ដី​របស់​នាង​បើក​ទ្វារ​ផ្ទះ ហើយ​ចេញ​ទៅ​ក្រៅ ដើម្បី​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ គាត់​ក៏​ឃើញ​ប្រពន្ធ​ចុង​របស់​គាត់ ដួល​ដេក​នៅ​មាត់​ច្រក​ចូល​ផ្ទះ ដោយ​ដៃ​នាង​ទាំង​ពីរ​តោង​មាត់​របង​ផង។

ចៅហ្វាយ 19