ចៅហ្វាយ 15:4-7 Khmer Standard Version (KHSV)

4. លោក​ក៏​ចេញ​ទៅ​ចាប់​បាន​កញ្ជ្រោង​បី​រយ​ក្បាល។ លោក​ចង​កន្ទុយ​កញ្ជ្រោង​ភ្ជាប់​គ្នា​មួយ​គូៗ រួច​យក​ចន្លុះ​មក​ដោត​នៅ​ត្រង់​ចំណង​កន្ទុយ​កញ្ជ្រោង​ទាំង​គូៗ​នោះ។

5. លោក​ក៏​អុជ​ចន្លុះ ហើយ​លែង​កញ្ជ្រោង​ឲ្យ​រត់​ទៅ​ក្នុង​ស្រែ​របស់​ជន‌ជាតិ​ភីលីស្ទីន ធ្វើ​ឲ្យ​ឆេះ​កណ្ដាប់​ស្រូវ​ដែល​ច្រូត​ហើយ និង​ស្រូវ​ដែល​មិន​ទាន់​ច្រូត ព្រម​ទាំង​ឆេះ​ចម្ការ​អូលីវ​ទៀត​ផង។

6. ជន‌ជាតិ​ភីលីស្ទីន​សួរ​គ្នា​ថា តើ​អ្នក​ណា​ធ្វើ​ដូច្នេះ? មាន​គេ​ប្រាប់​ថា៖ «គឺ​សាំសុន! គាត់​ធ្វើ​បែប​នេះ មក​ពី​ឪពុក​ក្មេក​របស់​គាត់​ដែល​ជា​អ្នក​ក្រុង​ធីមណា បាន​លើក​ប្រពន្ធ​គាត់​ទៅ​ឲ្យ​បុរស ជា​អ្នក​កំដរ​របស់​គាត់»។ ជន‌ជាតិ​ភីលីស្ទីន​លើក​គ្នា​ទៅ​សម្លាប់​ស្ត្រី​នោះ និង​ឪពុក​នាង ដោយ​ដុត​ទាំង​រស់។

7. ពេល​នោះ លោក​សាំសុន​ពោល​ទៅ​ពួក​គេ​ថា៖ «ដោយ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​នេះ ខ្ញុំ​មិន​អាច​នៅ​ស្ងៀម​ទេ គឺ​ខ្ញុំ​នឹង​សង‌សឹក​អ្នក​រាល់​គ្នា​ជា‌និច្ច»។

ចៅហ្វាយ 15