ចៅហ្វាយ 13:7-10 Khmer Standard Version (KHSV)

7. លោក​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​នឹង​មាន​ផ្ទៃ​ពោះ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ។ លោក​ហាម​ខ្ញុំ​មិន​ឲ្យ​ផឹក​ស្រា ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ហើយ​ក៏​មិន​ឲ្យ​បរិភោគ​អ្វី​ដែល​មិន​បរិសុទ្ធ​ដែរ ដ្បិត​កូន​នោះ​នឹង​ត្រូវ​ញែក​ថ្វាយ​ព្រះ‌ជាម្ចាស់ តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ ទុក​ជា​អ្នក​ណាសា‌រីត*​មួយ​រូប រហូត​អស់​មួយ​ជីវិត»។

8. លោក​ម៉ាណូអា​ក៏​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ! សូម​ទ្រង់​មេត្តា​ប្រោស​ប្រទាន​ឲ្យ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​បាន​ចាត់​មក​នោះ វិល​ត្រឡប់​មក​វិញ ដើម្បី​ឲ្យ​លោក​បង្រៀន​យើង​ខ្ញុំ​អំពី​របៀប​ដែល​ត្រូវ​ប្រព្រឹត្ត​ចំពោះ​កូន​ដែល​នឹង​កើត​មក​នោះ»។

9. ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​លោក​ម៉ាណូអា ហើយ​ទេវតា​របស់​ព្រះ‌ជាម្ចាស់​ក៏​មក​ជួប​នឹង​ស្ត្រី​នោះ​ម្ដង​ទៀត ក្នុង​ពេល​ដែល​គាត់​កំពុង​តែ​អង្គុយ​នៅ​ក្នុង​ចម្ការ។ ពេល​នោះ លោក​ម៉ាណូអា ប្ដី​របស់​គាត់ មិន​បាន​នៅ​ជា​មួយ​ទេ។

10. គាត់​ក៏​ប្រញាប់‌ប្រញាល់​រត់​ទៅ​ជម្រាប​ប្ដី​ថា៖ «នុ៎ះ‌ហ្ន៎! បុរស​ដែល​បាន​មក​ជួប​ខ្ញុំ ពី​ថ្ងៃ​មុន​អញ្ជើញ​មក​ទៀត​ហើយ!»។

ចៅហ្វាយ 13