17. គាត់ក៏សួរថា៖ «តើលោកឈ្មោះអី សូមមេត្តាប្រាប់ឲ្យយើងខ្ញុំស្គាល់ផង ដើម្បីឲ្យយើងខ្ញុំអាចដឹងគុណលោក នៅពេលហេតុការណ៍នោះកើតមាន តាមពាក្យរបស់លោក»។
18. ទេវតាតបថា៖ «ហេតុអ្វីបានជាអ្នកចង់ស្គាល់ឈ្មោះយើងដូច្នេះ? ឈ្មោះនេះប្លែកអស្ចារ្យណាស់»។
19. បន្ទាប់មក លោកម៉ាណូអាក៏យកកូនពពែ និងម្សៅដែលត្រូវថ្វាយជាមួយ មកដុតនៅលើថ្ម ថ្វាយជាតង្វាយដុតទាំងមូលដល់ព្រះអម្ចាស់។ ពេលលោកម៉ាណូអា និងភរិយាកំពុងអង្គុយសម្លឹងមើល ស្រាប់តែមានហេតុការណ៍ដ៏អស្ចារ្យមួយ
20. គឺក្នុងពេលអណ្ដាតភ្លើងឆេះពីអាសនៈឡើងទៅលើមេឃ ទេវតារបស់ព្រះអម្ចាស់ក៏ឡើងទៅជាមួយអណ្ដាតភ្លើងនោះដែរ។ ឃើញដូច្នេះ លោកម៉ាណូអា និងភរិយាក៏ក្រាបចុះអោនមុខដល់ដី។
21. កាលអ្នកទាំងពីរមើលទេវតារបស់ព្រះអម្ចាស់លែងឃើញទៀត ទើបលោកម៉ាណូអាដឹងថាជាទេវតារបស់ព្រះអម្ចាស់
22. ហើយគាត់ក៏ពោលទៅកាន់ភរិយាថា៖ «យើងប្រាកដជាស្លាប់ហើយ ព្រោះយើងបានឃើញព្រះជាម្ចាស់»។