កូឡូស 2:4-7 Khmer Standard Version (KHSV)

4. ខ្ញុំ​និយាយ​ដូច្នេះ ដើម្បី​ការពារ​កុំ​ឲ្យ​នរណា​ម្នាក់​អាច​មក​បញ្ឆោត​បង‌ប្អូន ដោយ​ពាក្យ​សម្ដី​ដ៏​ពីរោះៗ​នោះ​ឡើយ។

5. ថ្វី‌ដ្បិត​តែ​រូប​កាយ​ខ្ញុំ​នៅ​ឆ្ងាយ​ពី​បង‌ប្អូន តែ​ចិត្ត​ខ្ញុំ​​នៅ​ជាប់​ជា​មួយ​បង‌ប្អូន ហើយ​ខ្ញុំ​ក៏​មាន​អំណរ​ដោយ​ឃើញ​បង‌ប្អូន​មាន​សណ្ដាប់‌ធ្នាប់ និង​មាន​ជំនឿ​មាំ‌មួន​លើ​ព្រះ‌គ្រិស្ដ។

6. ដូច្នេះ បើ​បង‌ប្អូន​បាន​ទទួល​ព្រះ‌គ្រិស្ដ‌យេស៊ូ ទុក​ជា​ព្រះ‌អម្ចាស់​យ៉ាង​ណា​ហើយ ចូរ​រស់​នៅ​រួម​ជា​មួយ​ព្រះ‌អង្គ​យ៉ាង​នោះ​ត​ទៅ​ទៀត​ទៅ។

7. ចូរ​ចាក់​ឫស និង​កសាង​ជីវិត​លើ​ព្រះ‌អង្គ ចូរ​រក្សា​ជំនឿ​ឲ្យ​បាន​រឹង‌ប៉ឹង ស្រប​តាម​សេចក្ដី​ប្រៀន‌ប្រដៅ​ដែល​បង‌ប្អូន​បាន​ទទួល ហើយ​ត្រូវ​អរ​ព្រះ‌គុណ​ព្រះ‌ជា‌ម្ចាស់​ឲ្យ​បាន​ច្រើន​លើស‌លប់។

កូឡូស 2