កិច្ចការ 19:27-32 Khmer Standard Version (KHSV)

27. ការ​នេះ​មិន​ត្រឹម​តែ​បន្ថោក​បន្ទាប​មុខ​របរ​របស់​យើង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ធ្វើ​ឲ្យ​ព្រះ‌វិហារ​នៃ​ព្រះ‌នាង​ឌីអាន​ដ៏​ប្រសើរ​ឧត្ដម​របស់​យើង​ត្រូវ​រលាយ ហើយ​កិត្តិនាម​របស់​ព្រះ‌នាង ដែល​អ្នក​ស្រុក​អាស៊ី និង​សកល​លោក​ទាំង​មូល​ធ្លាប់​ថ្វាយ‌បង្គំ មុខ​ជា​ត្រូវ​ធ្លាក់​ចុះ​អន់‌ថយ​ទៀត​ផង»។

28. កាល​បាន​ឮ​ពាក្យ​នេះ​ហើយ គេ​ខឹង​យ៉ាង​ខ្លាំង ក៏​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «ព្រះ‌នាង​ឌីអាន​ជា​ព្រះ​របស់​អ្នក​ក្រុង​អេភេសូ ទ្រង់​ប្រសើរ​ឧត្ដម!»។

29. ពេល​នោះ មាន​កើត​វឹក‌វរ​ពាស‌ពេញ​ទីក្រុង គេ​លើក​គ្នា​ដើរ​តម្រង់​ទៅ​លាន​មហោ‌ស្រព ទាំង​អូស​ទាញ​លោក​កៃយុស និង​លោក​អើរី‌ស្ដាក ជា​អ្នក​ស្រុក​ម៉ាសេ‌ដូន ដែល​រួម​ដំណើរ​ជា​មួយ​លោក​ប៉ូល​ទៅ​ផង។

30. លោក​ប៉ូល​មាន​បំណង​ទៅ​ជួប​ប្រជា‌ជន ប៉ុន្តែ ពួក​សិស្ស*​បាន​ឃាត់​លោក​មិន​ឲ្យ​ទៅ​ទេ

31. សូម្បី​តែ​មន្ត្រី​ក្រុង​ខ្លះ​ដែល​ជា​មិត្ត‌ភក្ដិ​របស់​លោក ក៏​បាន​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​លោក មិន​ឲ្យ​ទៅ​លាន​មហោ‌ស្រព​ដែរ។

32. នៅ​ពេល​នោះ អ្នក​ខ្លះ​ស្រែក​យ៉ាង​នេះ អ្នក​ខ្លះ​ស្រែក​យ៉ាង​នោះ ដ្បិត​មាន​កើត​ច្របូក‌ច្របល់​ពេញ​អង្គ​ប្រជុំ​ទាំង​មូល ហើយ​មាន​អ្នក​ខ្លះ​មិន​ទាំង​ដឹង​ថា​គេ​មក​ប្រជុំ​គ្នា​រឿង​អ្វី​ផង។

កិច្ចការ 19