1. នេះជាលើកទីបីហើយដែលខ្ញុំមកឯអ្នករាល់គ្នា គ្រប់ពាក្យសំដីទាំងអស់នឹងត្រូវរាប់ជាបានការដោយមាត់សាក្សីពីរ ឬបីនាក់
2. ខ្ញុំធ្លាប់ប្រាប់រួចមកហើយ កាលនៅជាមួយអ្នករាល់គ្នាលើកទីពីរ ប៉ុន្ដែឥឡូវនេះ ពេលមិននៅជាមួយ ខ្ញុំប្រាប់ជាមុនទៀតដល់ពួកអ្នកដែលបានប្រព្រឹត្ដបាបពីមុន និងពួកអ្នកទាំងអស់ផ្សេងទៀតថា បើខ្ញុំមកម្ដងទៀត ខ្ញុំមិនអត់ឱនឲ្យទេ។