១ យ៉ូហាន 2:2-5 Khmer Christian Bible (KCB)

2. ព្រះអង្គ​ជា​យញ្ញបូជា​ប្រោស​លោះ​សម្រាប់​បាប​របស់​យើង​ ហើយ​មិន​មែន​សម្រាប់​តែ​បាប​របស់​យើង​ប៉ុណ្ណោះ​ទេ​ គឺ​សម្រាប់​បាប​របស់​ពិភព​លោក​ទាំង​មូល​ដែរ។​

3. យើង​ដឹង​ថា​ យើង​បាន​ស្គាល់​ព្រះអង្គ​ដោយសារ​សេចក្ដី​នេះ​ គឺ​បើ​យើង​កាន់​តាម​បញ្ញត្ដិ​របស់​ព្រះអង្គ‍។​

4. អ្នក​ណា​និយាយ​ថា​ខ្ញុំ​បាន​ស្គាល់​ព្រះអង្គ​ហើយ​ ប៉ុន្ដែ​មិន​កាន់​តាម​បញ្ញត្ដិ​របស់​ព្រះអង្គ​ អ្នក​នោះ​ជា​អ្នក​កុហក​ ហើយ​សេចក្ដី​ពិត​មិន​នៅ​ក្នុង​អ្នក​នោះ​ទេ​

5. ផ្ទុយ​ទៅ​វិញ​ អ្នក​ណា​កាន់​តាម​ព្រះ​បន្ទូល​របស់​ព្រះអង្គ​ នោះ​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ ពិត​ជា​បាន​គ្រប់​លក្ខណ៍​នៅ​ក្នុង​អ្នក​នោះ។​ យើង​ដឹង​ថា​ យើង​នៅ​ក្នុង​ព្រះអង្គ​ដោយសារ​សេចក្ដី​នេះ​

១ យ៉ូហាន 2