១ ពេត្រុស 1:23-25 Khmer Christian Bible (KCB)

23. ដ្បិត​អ្នក​រាល់គ្នា​បាន​កើត​ជា​ថ្មី​ មិន​មែន​ពី​ពូជ​ដែល​ពុករលួយ​ទេ​ ប៉ុន្ដែពី​ពូជ​ដែល​មិន​ពុករលួយ​ គឺ​ដោយ​សារ​ព្រះបន្ទូល​ដ៏​រស់​ និង​ដ៏​នៅ​ស្ថិតស្ថេរ​របស់​ព្រះជាម្ចាស់។​

24. ដ្បិត​មនុស្ស​ទាំង​អស់​ប្រៀប​ដូចជា​ស្មៅ​ ហើយ​សិរី​រុង​រឿង​របស់​ពួកគេ​ប្រៀប​ដូច​ជា​ផ្កា​ស្មៅ​ដែរ។​ ពេល​ស្មៅ​ក្រៀមស្វិត​ នោះ​ផ្កា​ស្មៅ​ក៏​រុះរោយ​ទៅ

25. ប៉ុន្ដែ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច​ ហើយ​ព្រះបន្ទូល​នេះ​ជា​ដំណឹង​ល្អ​ដែល​បាន​ប្រកាស​មក​អ្នក​រាល់គ្នា។​

១ ពេត្រុស 1