1. បើអ្នកណាម្នាក់នៅក្នុងចំណោមអ្នករាល់គ្នាមានជម្លោះជាមួយអ្នកដទៃ ម្ដេចក៏ហ៊ានឲ្យគេជំនុំជម្រះនៅចំពោះមុខមនុស្សទុច្ចរិត ប៉ុន្ដែមិនហ៊ាននៅចំពោះមុខពួកបរិសុទ្ធដូច្នេះ
2. ឬមួយអ្នករាល់គ្នាមិនដឹងថា ពួកបរិសុទ្ធនឹងជំនុំជម្រះលោកិយនេះ ដូច្នេះបើលោកិយនេះត្រូវអ្នករាល់គ្នាជំនុំជម្រះទៅហើយ តើអ្នករាល់គ្នាគ្មានសមត្ថភាពក្នុងការជំនុំជម្រះរឿងកំប៉ិចកំប៉ុកឬ?