6. បងប្អូនអើយ! ខ្ញុំបានប្រើសេចក្ដីទាំងនេះអំពីខ្ញុំ និងលោកអ័ប៉ុឡូសជាឧទាហរណ៍សម្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នារៀនតាមយើងពីសេចក្ដីដែលថា កុំឲ្យហួសពីសេចក្ដីដែលបានចែងទុក ដើម្បីកុំឲ្យអ្នករាល់គ្នាអួតអំពីមនុស្សម្នាក់ទាស់នឹងមនុស្សម្នាក់ទៀតឡើយ
7. ដ្បិតតើអ្នកណាបានធ្វើឲ្យអ្នកខុសប្លែកពីគេ? តើអ្នកមានអ្វី ដែលអ្នកមិនបានទទួល? ចុះបើអ្នកបានទទួលហើយ ហេតុអ្វីបានជាអួតខ្លួន ដូចជាមិនបានទទួលដូច្នេះ?
8. អ្នករាល់គ្នាបានស្កប់ស្កល់ហើយ អ្នករាល់គ្នាបានត្រលប់ជាអ្នកមានហើយ អ្នករាល់គ្នាបានសោយរាជ្យហើយ ដោយគ្មានយើង ហើយខ្ញុំចង់ឲ្យអ្នករាល់គ្នាសោយរាជ្យណាស់ ដើម្បីឲ្យយើងបានសោយរាជ្យជាមួយអ្នករាល់គ្នាដែរ
9. ព្រោះខ្ញុំគិតថា ព្រះជាម្ចាស់បានដាក់យើងជាពួកសាវកឲ្យនៅក្រោយគេបង្អស់ ដូចជាអ្នកទោសប្រហារជីវិត ព្រោះយើងបានត្រលប់ជាអ្វីដែលល្អមើលសម្រាប់លោកិយនេះ ទាំងពួកទេវតា និងពួកមនុស្ស
10. យើងល្ងង់ខ្លៅដោយយល់ដល់ព្រះគ្រិស្ដ ប៉ុន្ដែអ្នករាល់គ្នាឆ្លាតនៅក្នុងព្រះគ្រិស្ដ យើងខ្សោយ ប៉ុន្ដែអ្នករាល់គ្នាខ្លាំងពូកែ អ្នករាល់គ្នារុងរឿង ប៉ុន្ដែយើងអាប់ឱន