13. ពេលគេនិយាយបង្ខូចយើង យើងដាស់តឿនគេ ហើយរហូតដល់ពេលនេះ យើងត្រលប់ដូចជាសំរាមនៃលោកិយនេះ និងជាសំណល់នៃអ្វីៗទាំងអស់
14. ខ្ញុំសរសេរសេចក្ដីទាំងនេះមិនមែនឲ្យអ្នករាល់គ្នាខ្មាសទេ ផ្ទុយទៅវិញ ដើម្បីដាស់តឿនអ្នករាល់គ្នា ដូចជាកូនជាទីស្រឡាញ់របស់ខ្ញុំ
15. ដ្បិតថ្វីបើនៅក្នុងព្រះគ្រិស្ដ អ្នករាល់គ្នាមានអ្នកមើលថែមួយម៉ឺននាក់ ប៉ុន្ដែគ្មានឪពុកច្រើនទេ គឺខ្ញុំទេដែលបានបង្កើតអ្នករាល់គ្នាក្នុងព្រះគ្រិស្ដយេស៊ូតាមរយៈដំណឹងល្អ
16. ដូច្នេះ ខ្ញុំដាស់តឿនអ្នករាល់គ្នាឲ្យយកគំរូតាមខ្ញុំចុះ
17. ដោយហេតុនេះ ខ្ញុំបានចាត់ធីម៉ូថេជាកូនជាទីស្រឡាញ់ និងជាទីទុកចិត្ដរបស់ខ្ញុំនៅក្នុងព្រះអម្ចាស់ឲ្យមកឯអ្នករាល់គ្នា គាត់នឹងរំឭកអ្នករាល់គ្នាអំពីរបៀបរស់នៅរបស់ខ្ញុំនៅក្នុងព្រះគ្រិស្ដយេស៊ូដែលខ្ញុំបានបង្រៀនដល់ក្រុមជំនុំទាំងអស់នៅគ្រប់ទីកន្លែង។