14. គឺព្រះវិញ្ញាណនេះហើយជារបស់បញ្ចាំចិត្ដសម្រាប់មរតករបស់យើង រហូតទាល់តែព្រះអង្គប្រោសលោះអ្នកដែលជាកម្មសិទ្ធិរបស់ព្រះអង្គ ដើម្បីជាការសរសើរដល់សិរីរុងរឿងរបស់ព្រះអង្គ។
15. ហេតុនេះហើយ នៅពេលខ្ញុំបានឮអំពីជំនឿរបស់អ្នករាល់គ្នាលើព្រះអម្ចាស់យេស៊ូ និងអំពីសេចក្ដីស្រឡាញ់ចំពោះពួកបរិសុទ្ធទាំងអស់
16. ខ្ញុំមិនបានឈប់អរព្រះគុណ ដោយព្រោះអ្នករាល់គ្នាឡើយ ទាំងនឹកចាំពីអ្នករាល់គ្នានៅក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំ