11. យើងចង់ឲ្យអ្នករាល់គ្នាបង្ហាញសេចក្តីឧស្សាហ៍ដដែល ដើម្បីឲ្យបានជឿជាក់ទាំងស្រុងលើសេចក្ដីសង្ឃឹមរហូតដល់ទីបញ្ចប់
12. ដើម្បីកុំឲ្យអ្នករាល់គ្នាត្រលប់ជាខ្ជិលច្រអូសឡើយ ផ្ទុយទៅវិញ ជាអ្នកយកតម្រាប់តាមអស់អ្នកដែលទទួលបានសេចក្ដីសន្យាទុកជាមរតកដោយសារជំនឿ និងសេចក្តីអត់ធ្មត់។
13. នៅពេលព្រះជាម្ចាស់សន្យាជាមួយលោកអ័ប្រាហាំ ព្រះអង្គបានស្បថនឹងអង្គទ្រង់ ព្រោះគ្មានអ្នកណាធំជាងព្រះអង្គដែលព្រះអង្គត្រូវស្បថនឹងគេឡើយ