1. សម្ដេចសង្ឃគ្រប់រូបត្រូវបានជ្រើសរើសពីក្នុងចំណោមមនុស្ស ហើយតែងតាំងឲ្យធ្វើជាតំណាងមនុស្សនៅក្នុងកិច្ចការទាក់ទងនឹងព្រះជាម្ចាស់ ដើម្បីថ្វាយតង្វាយ និងយញ្ញបូជាសម្រាប់បាប
2. ហើយសម្ដេចសង្ឃអាចអត់ឱនដល់មនុស្សល្ងង់ខ្លៅ និងវង្វេងបាន ព្រោះគាត់ផ្ទាល់ក៏មានភាពទន់ខ្សោយដែរ
3. ហេតុនេះហើយបានជាគាត់ត្រូវថ្វាយតង្វាយសម្រាប់បាបរបស់គាត់ ដូចដែលថ្វាយតង្វាយសម្រាប់បាបរបស់ប្រជាជនដែរ