ហេព្រើរ 1:3-7 Khmer Christian Bible (KCB)

3. ព្រះ​រាជបុត្រា​ជា​រស្មី​នៃ​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​ និង​មាន​លក្ខណៈ​របស់​ព្រះជាម្ចាស់​ ទាំង​ទ្រទ្រង់​របស់​សព្វ​សារពើ​ដោយ​ព្រះបន្ទូល​ដ៏​មាន​អំណាច​របស់​ព្រះអង្គ‍។​ បន្ទាប់​ពី​ព្រះអង្គ​បាន​សំអាត​មនុស្ស​ឲ្យ​បាន​បរិសុទ្ធ​ពី​បាប​ហើយ​ ព្រះអង្គ​គង់​នៅ​ខាង​ស្តាំ​ព្រះ​ដ៏​ឧត្ដុង្គឧត្ដម​នៅ​ស្ថាន​ដ៏​ខ្ពស់។​

4. ព្រះ​រាជបុត្រា​បាន​ទទួល​នាម​មួយ​ដ៏​ប្រសើរ​លើស​ជាង​អស់​ទាំង​នាម​របស់​ពួក​ទេវតា​ដែល​ទុក​ជា​មរតក​ជា​យ៉ាង​ណា​ ព្រះអង្គ​ក៏‍​ត្រលប់​ជា​វិសេស​លើស​ជាង​ពួក​ទេវតា​ជា​យ៉ាង​នោះ​ដែរ។​

5. ដ្បិត​តើ​ព្រះជាម្ចាស់​ធ្លាប់​មាន​បន្ទូល​ទៅ​កាន់​ទេវតា​ណា​ដែរ‍​ឬ​ទេ​ ថា៖​ «ព្រះអង្គ​ជា​បុត្រ​របស់​យើង​ យើង​បាន​បង្កើត​ព្រះអង្គ​នៅ​ថ្ងៃ​នេះ»​ ឬ​ «យើង​នឹង​ធ្វើ​ជា​បិតា​របស់​គេ​ ហើយ​គេ​នឹង​ធ្វើ​ជា​បុត្រ​របស់​យើង»?​

6. ម្យ៉ាង​ទៀត ​ពេល​ព្រះអង្គ​បាន​ចាត់​បុត្រ​ច្បង​ឲ្យ​មក​ក្នុង​ពិភពលោក​នេះ​ ព្រះអង្គ​មាន​បន្ទូល​ថា៖​ «ចូរ​ឲ្យ​ទេវតា​ទាំង​អស់​របស់​ព្រះជាម្ចាស់​ថ្វាយបង្គំ​ព្រះរាជ​បុត្រ»។​

7. ដោយ​ឡែក​ ព្រះជាម្ចាស់​មាន​បន្ទូល​អំពី​ពួក​ទេវតា​ថា៖​ «ព្រះអង្គ​យក​ពួក​ទេវតា​របស់​ព្រះអង្គ​ធ្វើ​ជា​ខ្យល់​ ហើយ​យក​ពួកអ្នកបម្រើ​របស់​ព្រះអង្គ​ធ្វើ​ជា​អណ្ដាត​ភ្លើង»​

ហេព្រើរ 1