6. ប៉ុន្ដែអ្នករាល់គ្នាបែរជាធ្វើឲ្យអ្នកក្រអាម៉ាស់ទៅវិញ តើមិនមែនពួកអ្នកមានទេឬដែលសង្កត់សង្កិន ហើយអូសអ្នករាល់គ្នាទៅតុលាការ?
7. តើមិនមែនពួកអ្នកមានទេឬដែលប្រមាថនាមដ៏ល្អ ដែលគេហៅអ្នករាល់គ្នាតាមនាមនោះ?
8. បើអ្នករាល់គ្នាធ្វើតាមក្រឹត្យវិន័យដ៏ប្រសើរ ស្របតាមបទគម្ពីរដែលបានចែងថា ចូរស្រឡាញ់អ្នកជិតខាងរបស់ខ្លួនឲ្យដូចខ្លួនឯង នោះអ្នករាល់គ្នាប្រព្រឹត្ដបានល្អហើយ