53. គឺអ្នករាល់គ្នាហើយជាអ្នកដែលបានទទួលក្រឹត្យវិន័យតាមការរៀបចំរបស់ពួកទេវតា ប៉ុន្ដែអ្នករាល់គ្នាមិនបានធ្វើតាមសោះ»។
54. ពេលពួកគេឮសេចក្ដីទាំងនេះហើយ ក៏ខឹងជាខ្លាំងនៅក្នុងចិត្ដ ហើយសង្កៀតធ្មេញដាក់លោកស្ទេផាន។
55. ពេលនោះ លោកស្ទេផានបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ ក៏សម្លឹងមើលទៅលើមេឃ ហើយបានឃើញសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងព្រះយេស៊ូដែលកំពុងឈរនៅខាងស្ដាំព្រះជាម្ចាស់
56. ដូច្នេះគាត់ក៏និយាយថា៖ «មើល៍ ខ្ញុំឃើញមេឃបើកចំហ ហើយកូនមនុស្សឈរនៅខាងស្ដាំព្រះជាម្ចាស់!»
57. ពួកគេក៏សម្រុកមកឯគាត់ព្រមៗគ្នា ទាំងស្រែកដោយសំឡេងខ្លាំងៗ និងខ្ទប់ត្រចៀករបស់ពួកគេផង