កិច្ចការ 6:6-11 Khmer Christian Bible (KCB)

6. ពួកគេ​បាន​នាំ​អ្នក​ទាំង​នោះ​មក​ឈរ​នៅ​ចំពោះ​មុខ​ពួក​សាវក​ ហើយ​ពួក​សាវក​ក៏​អធិស្ឋាន​ដោយ​ដាក់​ដៃ​លើ​អ្នក​ទាំង​នោះ។​

7. ដូច្នេះ​ ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ក៏​កាន់តែ​ចម្រើន​ឡើង​ ហើយ​ចំនួន​សិស្ស​នៅ​ក្រុង​យេរូសាឡិម​ ក៏​កើន​ឡើង​យ៉ាង​ច្រើន​ ឯ​ពួក​សង្ឃ​ជាច្រើន​ក៏​ប្រតិបត្តិ​តាម​ជំនឿ​នេះ​ដែរ!​

8. រីឯ​លោក​ស្ទេផាន​ជា​មនុស្ស​ម្នាក់​ពេញ​ដោយ​ព្រះគុណ​ និង​អំណាច​ គាត់​បាន​ធ្វើ​ការ​អស្ចារ្យ​ និង​ទីសំគាល់​ធំៗ​ក្នុង​ចំណោម​ប្រជាជន​

9. នៅ​ពេល​នោះ​មាន​មនុស្ស​ខ្លះ​មក​ពី​សាលា​ប្រជុំ​មួយ​ដែល​ហៅ​ថា​ក្រុម​សេរីភាព​ ដែល​មាន​ពួក​អ្នក​ក្រុង​គីរេន​ ពួក​អ្នក​ក្រុង​អ័លេក្សានទ្រា​ និង​អ្នក​ខ្លះ​មក​ពី​ស្រុក​គីលីគា​ និង​ស្រុក​អាស៊ី​បាន​សួរ​ដេញ​ដោល​លោក​ស្ទេផាន​

10. ប៉ុន្ដែ​ ពួកគេ​មិន​អាច​តទល់​នឹង​សេចក្ដី​ដែល​លោក​ស្ទេផាន​និយាយ​ដោយ​ប្រាជ្ញា​ និង​ព្រះវិញ្ញាណ​នោះ​បាន​ទេ​

11. ដូច្នេះ​ ពួកគេ​ក៏​អូសទាញ​មនុស្ស​ខ្លះ​ឲ្យ​និយាយ​ថា៖​ «យើង​បាន​ឮ​អ្នក​នេះ​និយាយ​ពាក្យ​ប្រមាថ​ដល់​លោក​ម៉ូសេ​ និង​ព្រះជាម្ចាស់!»​

កិច្ចការ 6