40. បន្ទាប់មក ពួកគេក៏ហៅពួកសាវកឲ្យចូលមកវិញ និងបានវាយអ្នកទាំងនោះ ទាំងហាមមិនឲ្យប្រកាសដោយនូវព្រះនាមរបស់ព្រះយេស៊ូទៀតឡើយ រួចពួកគេក៏ដោះលែងពួកសាវក។
41. ពេលនោះ ពួកសាវកបានចេញពីអង្គប្រជុំរបស់ក្រុមប្រឹក្សាកំពូល ទាំងអរសប្បាយចំពោះការដែលត្រូវបានគេរាប់ថាជាអ្នកស័ក្ដិសមទទួលសេចក្ដីដំណៀល ដោយព្រោះព្រះនាមរបស់ព្រះអង្គ
42. ហើយជារៀងរាល់ថ្ងៃ ពួកសាវកបានបន្ដបង្រៀន ព្រមទាំងប្រកាសដំណឹងល្អអំពីព្រះយេស៊ូជាព្រះគ្រិស្ដឥតឈប់ឈរ ទាំងនៅក្នុងព្រះវិហារ និងនៅតាមផ្ទះ។