កិច្ចការ 21:31-34 Khmer Christian Bible (KCB)

31. ពេល​ដែល​ពួកគេ​រក​សម្លាប់​គាត់​ មេ​បញ្ជាការ​របស់​កង​ទាហាន​រ៉ូម​បាន‍​ដឹង​ដំណឹង​ថា​ ក្រុង​យេរូសាឡិម​ទាំង​មូល​កំពុង​ស្ថិត​នៅ​ក្នុង​ចលាចល។​

32. ដូច្នេះ​ គាត់​ក៏​នាំ​ពួក​នាយ​ទាហាន​ និង​ពល​ទាហាន​រត់​ចុះ​មក‍​ឯ​ពួកគេ​ភ្លាម‍។​ ពេល​ពួកគេ​ឃើញ​មេបញ្ជាការ​ និង​ពល​ទាហាន​ក៏​ឈប់​វាយ​លោក​ប៉ូល​

33. ពេល​នោះ​ មេ​បញ្ជាការ​ក៏​ចូល​មក​ចាប់​លោក​ប៉ូល​ ទាំង​បញ្ជា​ឲ្យ​គេ​ដាក់​ខ្នោះ​ច្រវាក់​គាត់​ពីរ​ខ្សែ​ ព្រមទាំង​សួរ​ថា​ តើ​គាត់​ជា​នរណា​ ហើយ​មាន​រឿង​អ្វី​ខ្លះ​

34. ប៉ុន្ដែ​ នៅ​ក្នុង​ចំណោម​បណ្ដាជន​ មាន​អ្នក​ខ្លះ​ស្រែក​យ៉ាង​នេះ​ អ្នក​ខ្លះ​ស្រែក​យ៉ាង​នោះ​ ហើយ​ដោយសារ​សំឡេង​អឺងកង​ពេក​ មេបញ្ជាការ​មិន​អាច​ដឹង​រឿង​អ្វី​ពិត​ប្រាកដ​ឡើយ​ ក៏​បញ្ជា​ឲ្យ​គេ​នាំ​លោក​ប៉ូល​ទៅ​បន្ទាយ។​

កិច្ចការ 21