1. នៅពេលនោះ មានអ្នកខ្លះបានចុះពីស្រុកយូដាមកបង្រៀនពួកបងប្អូនថា៖ «បើអ្នករាល់គ្នាមិនកាត់ស្បែកតាមទំនៀមទម្លាប់របស់លោកម៉ូសេទេ នោះអ្នករាល់គ្នាមិនអាចទទួលបានសេចក្ដីសង្គ្រោះឡើយ»។
2. ដូច្នេះ ក្រោយពីលោកប៉ូល និងលោកបារណាបាសបានប្រកែកជំទាស់នឹងពួកអ្នកទាំងនោះ ព្រមទាំងសួរដេញដោលយ៉ាងខ្លាំងរួចមក ពួកបងប្អូនក៏ចាត់លោកប៉ូល និងលោកបារណាបាស ព្រមទាំងអ្នកខ្លះទៀតពីក្នុងចំណោមពួកគេឲ្យឡើងទៅក្រុងយេរូសាឡិម ដើម្បីជួបពួកសាវក និងពួកចាស់ទុំអំពីរឿងនេះ។